បរទេស៖ កីឡាករ Eden Hazard សង្ឃឹមថាខ្លួននឹងអាចបន្តស្នាក់នៅជាមួយ Real Madrid បើទោះបីជាក្លឹបចង់លក់គាត់នៅរដូវក្តៅនេះក៏ដោយ។
នេះបើយោងតាមប្រភពពី El Nacional បានអោយដឹងថាកីឡាករសញ្ជាតិបែលហ្សិកចង់ឃើញកិច្ចសន្យារបស់គាត់នៅ Santiago Bernabeu បន្ត ខណៈដែលគាត់ចូលដល់ឆ្នាំចុងក្រោយទៅហើយ។
ប៉ុន្តែក្លឹប Real សង្ឃឹមថានឹងអាចលោកគាត់នៅទីផ្សារដោះដូរកីឡាករខាងមុខ ពីព្រោះគាត់ជាកីឡាករម្នាក់ដែលមានប្រាក់ឈ្នួលថ្លៃ៕