កីឡាករ ២​រូប​នេះ ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​របស់ Erik ten Hag ពេល​មក​ដឹកនាំ Man Utd

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ The Evening Standard បានអោយ​ដឹង​ថា Harry Kane និង Declan Rice គឺជា​បក្ខ​ភាព​សំខាន់ ដែល Man Utd នឹង​ត្រូវ​យក​មក​ជួយ​ក្រុម ខណៈ​ក្លឹ​ប​កំពុង​រៀបចំ​ណាត់ជួប​ជា​ថ្មី​ម្តងទៀត​ជាមួយនឹង​លោក Erik Ten Hag​។

លោក Ten Hag បាន​ត្រូវ​បាន​ធានា​ពី​សំណាក់​ក្លឹ​ប​ក្នុងអំឡុងពេល​ពិភាក្សា​លើក​ដំបូង ដោយ​គាត់​នឹង​អាច​ទិញ​កីឡាករ​ក្នុង​ទីផ្សារ​ដោះ​ដូរ បើ​ទោះបីជា​លទ្ធភាព​នៃ​ការ​ខកខាន​ការ​ប្រកួត Champions League សម្រាប់​រដូវ​កាល​ក្រោយ​មាន​ច្រើន​ក៏​ដោយ​៕