បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Calciomercato បានអោយដឹងថាក្លឹប AC Milan កំពុងរង់ចាំការផ្តល់ភ្លើងខៀវពីសំណាក់ក្លឹបដើមរបស់ Divock Origi មុននឹងចុះកុងត្រាយកគាត់។
ខ្សែប្រយុទ្ធរូបនេះ បានយល់ព្រមនៅលក្ខខណ្ឌផ្សេងៗជាមួយនឹងក្លឹបនៅ Serie A ហើយជាមួយនឹងកុងត្រា ៤ឆ្នាំ ប៉ុន្តែនៅមិនទាន់ចុះហត្ថលេខានោះទេ។
Origi បានប្រាប់ទៅខាងក្លឹប Liverpool រួចរាល់ហើយថាខ្លួននឹងមិនបន្តកុងត្រាថ្មីជាមួយនឹងក្លឹបនោះទេ ហើយត្រៀមចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ៕