ក្លឹ​ប​អ្នកមាន​!! ហ៊ាន​ចំណាយ​លុយ​ទិញ​យក Adeyemi

0

បរទេស​៖ Real Madrid មាន​ឪ​កាស​ក្នុង​ការ​នាំ​យក​កីឡាករ Karim Adeyemi ពី​ក្លឹ​ប Red Bull Salzburg​។

គួរ​បញ្ជាក់​ថា​ក្លឹ​ប Borussia Dortmund បាន​កាត់​បន្ថយ​ចំណាប់​អា​ម្មរណ៍​របស់​ខ្លួន​ចំពោះ​កីឡាករ Adeyemi បន្ទាប់​ពី​ក្លឹ​ប Salzburg ទាមទារ​នៅ​តម្លៃ​ខ្លួន​ប្រមាណ ៤៥​លាន​អឺ​រ៉ូ​។ នេះ​អាច​ជា​ឪ​កាស​អោយ​ក្លឹ​ប​ផ្សេង​ទៀត ដែល​ហ៊ាន​ចំណាយ​ប្រាក់ អាច​ផ្ទេរ​យក​រូប​គាត់​បាន​។

បើ​យោង​តាម​របាយការណ៍​របស់ El Nacional បានអោយ​ដឹង​ថា​ក្លឹ​ប Madrid បាន​ត្រៀម​រួច​ជា​ស្រេច​នៅ​ការ​ផ្ទេរ​យក​កីឡាករ​ខាងលើ ហើយ​សប្បាយ​ចិត្តនឹង​ចំណាយ​លុយ​ដែល​ក្លឹ​ប​ចង់បាន​។ ប៉ុន្តែ​ពួក​គេ​នៅ​ជួប​បញ្ហា​បន្តិច ដោយសារ​តែ​ក្លឹ​ប Arsenal និង RB Leipzig ក៏​ចាប់អារម្មណ៍​ផង​ដែរ​៕