បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Todofichajes បានអោយដឹងថាក្លឹប Barcelona បានដាក់បញ្ជូលកីឡាករ Joao Felix របស់ក្លឹប Atletico Madrid នៅក្នុងបញ្ជីឈ្មោះកីឡាករដែលត្រូវទិញនៅរដូវក្តៅ។
ក្លឹបយក្សនៅអេស្បាញ់មួយនេះកំពុងចង់ពង្រឹងនៅតំបន់ប្រយុទ្ធរបស់ខ្លួននៅរដូវក្តៅនេះ ដោយចង់យកនគ Mohamed Salah, Erling Haaland និង Robert Lewandoski ប៉ុន្តែហាក់មិនអាចទៅរួច ទើបពួកគេផ្លាស់ប្តូរចិត្តមកមើលកីឡាករសញ្ជាក់ព័រទុយហ្គាល់រូបនេះវិញ។
គួរបញ្ជាក់ថាក្លឹប Atletico នៅជំពាក់លុយ Barca ប្រហែល ៣៣លានផោន ដែលជាប្រាក់ថ្លៃទិញ Antoine Griezmann កាលពីរដូវកាលមុន។ លុយនេះ អាចនឹងត្រូវប្រើសម្រាប់ទិញយកកីឡាករ Felix ត្រលប់មកវិញ៕