ម្តាយ​របស់ Cristiano Ronaldo ពោល​ពាក្យ​យ៉ាង​មាន​ន័យ​ទៅ​កាន់​កូនប្រុស

0

អ្នកស្រី Dolores Aveir ម្តាយ​របស់ Cristiano Ronaldo បាន​អបអរសាទរ​ព័រ​ទុ​យ​ហ្គា​ល់​សម្រាប់​ការ​ទទួល​បាន​សិទ្ធិ​ទៅ​លេង FIFA World Cup ឆ្នាំ 2022 នៅ​ប្រទេស​កា​តា​។

អ្នក​ម្តាយ​រូប​នេះ​ក៏​មាន​មោទនភាព​ផង​ដែរ ចំពោះ​ការ​រួមចំណែក​របស់​កូនប្រុស​គាត់​ក្នុង​ក្រុម ហើយ​បាន​ហៅ​សំណព្វចិត្ត​របស់​គាត់​ថា​ជា “​អ្នក​ចម្បាំង​”​។

Aveiro បាន​បង្ហោះ​រូបភាព​អាវ​ព័រ​ទុ​យ​ហ្គា​ល់​ដែល​ពាក់​ក្នុង​ការ​ប្រកួត​របស់ Ronaldo ជាមួយនឹង​ពាក្យ​ពេជ្រ​មួយ​ចំនួន​ដូច​ខាងក្រោម​៖

«​សូម​អបអរសាទរ​ចំពោះ​ព័រ​ទុ​យ​ហ្គា​ល់​សម្រាប់​ជ័យជម្នះ និង​ការ​ឆ្លង​ផុត​ដើម្បី​ទៅ​ចូលរួម​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​។ អរគុណ​កូនប្រុស​របស់ខ្ញុំ​សម្រាប់​អាវ​ដែល​បែកញើស​ខ្លាំង ហើយ​នៅ​តែ​មាន​ក្លិន​ជា​អ្នក​ចម្បាំង​»៕