អ្នកចាត់ការ Premier League ២ នាក់​ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​របស់ PSG ដើម្បី​ជំនួស​តំណែង Pochettino (​មាន​វី​ដេ​អូ​)

0

PSG កំពុង​ប្រឈម​នឹង​បញ្ជា​ទម្រង់​បច្ចុប្បន្ន​មានការ​ធ្លាក់​ចុះ ហើយ​អ្នកចាត់ការ​បច្ចុប្បន្ន​លោក Mauricio Pochettino អាច​នឹង​ត្រូវ​បណ្តេញចេញ​នៅ​រដូវក្តៅ​នេះ​។ យោង​តាម​សារព័ត៌មាន​ឲ្យ​ដឹង​ថា​ក្រុម​យក្ស​បារាំង បាន​សម្លឹង​ឃើញ​បេក្ខភាព​មួយ​ចំនួន​រួច​ហើយ ដើម្បី​ជំនួស​កន្លែង​របស់​អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន ហើយ​អ្នកចាត់ការ​នៅ​ក្របខ័ណ្ឌ Premier League ពីរ​នាក់​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​នេះ​។

វា​ជា​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​សម្រាប់ PSG នៅ​ពេល​ដែល​ក្លឹ​ប​នេះ​បរាជ័យ​ក្នុង​ការ​ឈាន​ទៅ​ជុំ​បន្ទាប់​នៃ UEFA Champions League​។ ថ្មី​ៗ​នេះ​ក្រុម Paris Saint-Germain បាន​ចាញ់​ការ​ប្រកួត​ជុំ​ទី ១៦ របស់​ពួក​គេ​ជាមួយនឹង​ក្រុម Real Madrid បើ​ទោះបីជា​បាន​រក្សា​ការ​នាំមុខ ១-០ លើ​ក្រុម Los Blancos ក្នុង​ជើង​ទី​មួយ​ក៏​ដោយ​។

Madrid ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួលភ្ញៀវ PSG សម្រាប់​ការ​ប្រកួត​ជើង​ទី ២ នៅ Santiago Bernabeu ហើយ​ម្ចាស់​ជើងឯក​អឺរ៉ុប ១៣ សម័យ​បាន​ឈ្នះ​ការ​ប្រកួត​ជើង​ទី​២ ក្នុង​លទ្ធផល ៣-១ ។ លទ្ធផល​នេះ​គឺ​គ្រប់គ្រាន់​សម្រាប់ Madrid ដើម្បី​ទម្លាក់ Paris ចេញពី Champions League ដោយ​ពិន្ទុសរុប​ទាំង​២​ជើង​គឺ ៣-២​។

ការ​ធ្លាក់​ចេញ​របស់ PSG ពី Champions League បាន​បង្ក​ឱ្យ​មាន​ភាព​ចលាចល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ក្លឹ​ប​។ របាយការណ៍​ជា​ច្រើន​បាន​ចង្អុលបង្ហាញ​ថា Paris Saint-Germain កំពុង​រៀបចំ​ផែនការ​សម្រាប់​ការ​ផ្លាស់​ប្តូរ​អ្នក​ចាត់​របស់​ក្លឹ​ប​។ នាយក​ផ្នែក​កីឡា​លោក Leonardo និង​គ្រូបង្វឹក​បច្ចុប្បន្ន​លោក Pochettino អាច​នឹង​ចាក​ចេញពី​ក្លឹ​ប​នៅ​រដូវក្តៅ​នេះ ដែល​ជា​ផ្នែក​នៃ​ការ​ផ្លាស់​ប្តូរ​។

យោង​តាម​របាយការណ៍​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា បញ្ជី​ឈ្មោះ​បេក្ខភាព​ទាំងអស់​ដែល PSG បាន​សម្លឹង​ឃើញ​ដើម្បី​ជំនួស​តំណែង​លោក Pochettino នៅ​រដូវ​កាល​ក្រោយ​មាន​ដូច​ជា​៖ Antonio Conte, Mikel Arteta, Zinedine Zidane, Thiago Motta, Massimiliano Alegri, Erik ten Hag, Diego Simeone និង Simone Inzaghi ៕