FIFA និង UEFA សម្រេច​ហាមឃាត់​ក្រុម​ជម្រើសជាតិ និង​ក្លឹ​ប​នៅ​រុ​ស្សី មិន​អោយ​ចូលរួម​ប្រកួត​គ្រប់​កម្មវិធី​ទាំងអស់

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT របស់​រុ​ស្សី​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២២​កន្លង​មកនេះ​បានអោយ​ដឹង​ថា ស្ថាប័ន​គ្រប់​គ្រង់​បាល់ទាត់ FIFA និង UEFA បាន​សម្រេច​ហាមឃាត់​ក្រុម​រុ​ស្សី​ទាំងអស់​មិន​អោយ​ចូលរួម​ការ​ប្រកួត​របស់​ពួក​គាត់​រហូត​ដល់​តែ​មានការ​ជូនដំណឹង​ជា​ថ្មី ខណៈ​ពេល​ដែល​ស្ថាប័ន​ទាំង​២​បាន​ចេញ​នៅ​សេចក្តី​ប្រកាស​រួម​គ្នា​មួយ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​។

នេះ​បើ​យោង​តា​មក​សេចក្តីថ្លែងការណ៍​បានអោយ​ដឹង​ថា “​នៅ​ថ្ងៃនេះ FIFA និង UEFA បាន​សម្រេចចិត្ត​រួម​គ្នា​ថា​ក្រុម​រុ​ស្ស៊ី​ទាំងអស់​មិន​ថា​ក្រុម​តំណាង​ជាតិ ឬ​ក្រុម​ក្លឹ​ប​ត្រូវ​ផ្អាក​ពី​ការ​ចូលរួម​ក្នុង​ការ​ប្រកួត​ទាំង FIFA និង UEFA រហូត​ដល់​មានការ​ជូនដំណឹង​បន្ថែម​” ៕