Mendy បញ្ចា​ក់អំ​ពី​ទំនាក់ទំនង​ជាមួយ Kepa (​មាន​វី​ដេ​អូ​)

0

Edouard Mendy បាន​អះអាង​ថា​ទំនាក់ទំនង​របស់​គាត់​ជាមួយ Kepa Arrizabalaga គឺ​នៅ​តែ​ល្អ ទោះបីជា​ពួក​គេ​កំពុង​ប្រជែង​សម្រាប់​អ្នកចាំទី​ដៃ​ទី​១​នៅ Chelsea ក៏​ដោយ​។

អ្នក​ការពារ​សំ​ណាស់​ទី​ទាំង​ពីរ​ធ្វើ​បាន​ល្អ​ដូច​គ្នា​ក្នុង​រដូវ​កាល​នេះ ហើយ​បាន​ធ្វើ​ឱ្យ​អ្នកចាត់ការ Thomas Tuchel ឈឺក្បាល​ក្នុង​ការ​ជ្រើសរើស​។

Mendy នៅ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នកចាំទី​ជម្រើស​ដំបូង​នៅ Stamford Bridge ។ ទោះ​យ៉ាងណា​ក៏​ដោយ​ខណៈ​ពេល​ដែល​គាត់​ជាប់​ភារៈកិច្ច​នៅ​ក្នុង​ពាន​អាហ្វ្រិក​AFCON កាលពី​ខែមករា Kepa គឺជា​អ្នក​រាប់​រង​ការងារ​នៅ Chelsea​។

អ្នកចាំទី​សញ្ជាតិ​អេ​ស្បា​ញ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង ហើយ​មានការ​អំពាវនាវ​មួយ​ចំនួន​ឱ្យ​គាត់​បន្ត​ក្នុង​ជម្រើស​ដៃ​ទី​១​។ ទោះជា​យ៉ាងណា Mendy បាន​ប្រជែង​យក​តំណែង​នេះ​មក​វិញ​ភ្លាម​ៗ ពេល​គាត់​ត្រឡប់​មក​ពី​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​។

ពេល​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត UEFA Champions League ទល់​នឹង Lille អ្នកចាំទី Mendy ត្រូវ​បាន​គេ​សួរ​អំពី​ស្ថានភាព​របស់​គាត់​ជាមួយ Kepa ។

អ្នកចាំទី​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់ បាន​បង្ហើប​ថា អ្នក​ទាំង​ពីរ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ល្អ ហើយ​មិន​មាន​បញ្ហា​នៅ​លើ ឬ​ក្រៅ​ទីលាន​នោះ​ទេ​។ គាត់​បាន​និយាយ​ថា​៖

«​ទំនាក់ទំនង​របស់ខ្ញុំ​ជាមួយ Kepa គឺ​ល្អ​តាំងពី​ខ្ញុំ​មក​ទី​នេះ​។ យើង​មាន​ទំនាក់ទំនង​ល្អ​ទាំង​ក្នុង និង​ក្រៅ​ទីលាន​។ គាត់​ធ្វើ​បាន​ល្អ​ណាស់​ពេល​ខ្ញុំ​ជាប់​ភារៈកិច្ច​ពាន​អាហ្វ្រិក Afcon​។ នៅ​ពេល​អ្នកលេង​ឱ្យ Chelsea អ្នក​មានការ​ប្រកួតប្រជែង​គ្រប់មុខ​តំណែង ដូច្នេះ​អ្នក​ត្រូវ​តែ​លេង​ឲ្យ​អស់ពី​សមត្ថភាព​របស់​អ្នក ហើយ​លេង​ក្នុង​កម្រិត​ខ្ពស់​បំផុត​របស់​អ្នក ដើម្បី​ជាប់​ជម្រើស ១១​នាក់​ដំបូង​»៕