អីយ៉ា​ស់​! អតីត​កីឡាករ Man Utd ចេញ​មុខការ​ពារ Maguire (​មាន​វី​ដេ​អូ​)

0

អតីត​តារា​ឆ្នើម​របស់​បិសាច​ក្រហម​លោក Paul Ince អះអាង​ថា Harry Maguire និង​អាច​បង្ហាញ​ទម្រង់​លេង​ល្អ​ឡើង​វិញ ប្រសិនបើ​មិត្ត​រួម​ក្រុម​នៅ Manchester United ចេះ​រួបរួម​គ្នា​នៅ​លើ​ទីលាន​។

ពិត​ណាស់ ខ្សែការពារ​មាឌធំ​កម្ពស់​បាន​សញ្ជាតិ​អង់គ្លេស និង​ជា​ប្រធាន​ក្រុម Man United កីឡាករ Harry Maguire បាន​ទទួល​រង​នូវ​ពាក្យ​រិះគន់​យ៉ាងច្រើន ក្រោយ​បង្ហាញ​ទម្រង់​លេង​មិនល្អ នឹង​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​ដែល​បាន​ធ្វើ​ឲ្យ​បាល់​របូត​ជា​ច្រើន​គ្រាប់ នា​ពេល​កន្លង​មកនេះ​។

យ៉ាងណាមិញ វីរបុរស​បាល់ទាត់​លោក Paul Ince ជឿជាក់​ថា Harry Maguire ត្រូវការ​ជំនួយ​បន្ថែម​ពី​មិត្ត​រួម​ក្រុម ដែល​លេង​នៅ​មុខ​តំណែង​ពីមុខ​គាត់ នឹង​ត្រូវ​រួម​គ្នា​ការពារ​ឲ្យ​បាន​ខ្លាំង​ជាង​នេះ ពី​សំណាក់​មិត្ត​រួម​ក្រុម​ទាំងអស់ នោះ​ទើប​ទើប​គាត់​អាច​បង្ហាញ​ថ្វី​ជើង​ដ៏​ល្អ ដែល​គាត់​មាន​ពី​មុន​មក​ត្រឡប់​មក​វិញ​។

ថ្លែង​នៅ Daily Mail លោក Paul Ince បាន​និយាយ​ថា​៖ «​ចំណុច​របស់ Harry Maguire គាត់​មិនមែន​ជា​កីឡាករ​ដែល​មាន​ភាព​រហាស់រហួន​ទេ ហើយ​គាត់​ក៏​មិនមែន​ជា​កីឡាករ​ដែល​អន់​នោះ​ដែរ​។ ពិត​ណាស់ រាល់​កីឡាករ​តែងតែមាន​ទម្រង់​លេង​ឡើង​ចុះ​ជា​រឿង​ធម្មតា​។ ហើយ Maguire កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​មួយ ដែល​បាន​បង្កកំហុស​ច្រើន ហើយ​វា​ក៏​បាន​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង​។ ចំពោះ​ខ្ញុំ វា​មិនមែន Harry Maguire តែ​ប៉ុណ្ណោះ​ទេ​។ ជាក់ស្ដែង គាត់​មិនសូវ​បានការ​ការពារ​ពី​មិត្ត​រួម​ក្រុម ដែល​មានមុខ​នាទី​នៅ​ខាង​មុខ​គាត់​នោះ​ឡើយ ប្រសិនបើ​មាន​ខ្សែបម្រើ​ដូច​ជា Roy Keane នោះ Maguire មិន​លេង​តែ​ម្នាក់ឯង​ឆ្កុយ​ៗ​នោះ​ទេ​»៕