Man Utd សម្លឹង​ឃើញ​ខ្សែប្រយុទ្ធ​ម្នាក់​របស់​ក្លឹ​ប Benfica

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ A Bola នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២​កន្លង​ទៅ​បានអោយ​ដឹង​ថា ក្លឹ​ប Manchester United កំពុង​តាមដាន​ទៅ​លើ​កីឡាករ Darwin Nunez របស់​ក្លឹ​ប Benfica​។

ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ​រូប​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ទៅ​កាន់​ក្លឹ​ប West Ham កាលពី​ខែមករា​កន្លង​ទៅ ប៉ុន្តែ​ក្លឹ​ប​បិសាច​ក្រហម​ចាប់​កោតសរសើរ​ចំពោះ​សមត្ថភាព​របស់​គាត់ ហើយ​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​បង្កើន​ចំណាប់អារម្មណ៍​របស់​ពួក​គេ​ទៅ​លើ​កីឡាករ​វ័យ ២២ ឆ្នាំ រូប​នេះ​។ គាត់​បាន​ស៊ុត​បញ្ចូល ២១ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ២៦ ប្រកួត​នៅ​រដូវ​កាល​នេះ​៕