Kurt Zouma ធ្វើការ​សុំ​ទោស​ជា​សាធារណៈ ក្រោយ​បែកធ្លាយ​វី​ដេ​អូ​ជាមួយ​សត្វ​ឆ្មា (មានវីដេអូ)

0

ខ្សែការពារ Kurt Zouma របស់​ក្លឹ​ប West Ham United បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ បន្ទាប់​ពី​វី​ដេ​អូ​មួយ​បាន​លេច​ចេញ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​គាត់​ត្រូវ​បាន​គេ​ឃើញ​ទាត់ និង​វាយ​សត្វ​ឆ្មា​។ ខ្សែការពារ​កណ្តាល​រូប​នេះ​បាន​សន្យា​ថា ទ​ង្វើ​នេះ​នឹង​មិនកើត​ឡើង​ម្តងទៀត​ទេ​នៅ​ពេល​ខាង​មុខ​នោះ​ទេ​។

គាត់​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ Sky Sports ថា «​ខ្ញុំ​ក៏​ចង់​និយាយ​ថា ខ្ញុំ​សុំ​ទោស​ចំពោះ​គ្រប់​គ្នា​ដែល​ខកចិត្ត​នឹង​វី​ដេ​អូ​មួយ​នេះ​» ។

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា «​ខ្ញុំ​ធានា​ដល់​អ្នក​រាល់គ្នា​ថា ឆ្មា​ទាំង​ពីរ​របស់​យើង​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ​។ ពួក​វា​ត្រូវ​បាន​ស្រឡាញ់ និង​ស្រឡាញ់​ដោយ​គ្រួសារ​ទាំងមូល ហើយ​អាកប្បកិរិយា​នេះ​នឹង​មិនកើត​ឡើង​ម្តងទៀត​ឡើយ​»៕

សូមទស្សនាវីដេអូខាងក្រោម៖