កីឡាករ Fred និង Alex Telles របស់ក្រុម Manchester United នឹងខកខានការប្រកួតជាមួយក្រុម Burnley បន្ទាប់ពីធ្វើតេស្តវិជ្ជមានកូវីដ-១៩។
ក្រុមបិសាចក្រហម Manchester United នឹងអវត្តមានកីឡាករពីរនាក់គឺ Alex Telles និង Fred សម្រាប់ការប្រកួត Premier League នៅថ្ងៃអង្គារជាមួយ Burnley នៅ Turf Moor បន្ទាប់ពីអ្នកទាំងពីរបានធ្វើតេស្តវិជ្ជមានកូវីដ-១៩។
យ៉ាងណាមិញ លោក Ralf Rangnick បានត្រៀម Jesse Lingard និង Edinson Cavani ក្រោយពួកគេត្រលប់មកពីសម្រាក ខណៈដែលកីឡាករប្រេស៊ីលទាំងពីរនាក់ ដែលបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក។
Telles បានខកខានការបរាជ័យក្នុងការប្រកួត FA Cup កាលពីថ្ងៃសុក្រក្រោមស្នាដៃក្រុម Middlesbrough បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានមុនពេលការប្រកួត ខណៈដែល Fred ទើបតែបានរាយការណ៍ ថាបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃចន្ទនេះ។
ទោះជាយ៉ាងណា ខ្សែការពារឆ្វេង Telles គួរតែជាសះស្បើយទាន់ពេល ដើម្បីលេងទល់នឹង Southampton នៅថ្ងៃសៅរ៍ ប៉ុន្តែ Fred នឹងត្រូវអវត្តមានវិញម្តង ដោយសារគាត់នឹងត្រូវនៅដាច់ដោយឡែកពីគេយ៉ាងហោចណាស់ ៥ ថ្ងៃបន្ទាប់៕