បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា West Ham ត្រូវបានបដិសេធនៅសំណើរ ៥៥លានផោន ចំពោះកីឡាករ Kalvin Phillips ពីសំណាក់ក្លឹប Leeds នៅថ្ងៃចុងក្រោយមុនទីផ្សារដោះដូរកីឡាករបិទ។
ក្លឹប Leeds មិនព្រមអោយកីឡាករ Phillips ចាកចេញនោះទេ ព្រោះតែក្លឹបកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ ដោយជិតនឹងធ្លាក់ទៅតំបន់ ដែលត្រូវកាត់ចោល។ ហើយកីឡាករខ្សែបំរើរូបនេះ គឺជាកីឡាករនាំលេងនៅក្នុងក្លឹប ដែលអាចជួយក្លឹបអោយមានសង្ឃឹមក្នុងការធ្លាក់ទៅតំបន់កាត់ចោល៕