បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា Rudiger បានធ្វើការបដិសេធចំពោះសំណើរប្រាក់ឈ្នួល ១៤០,០០០ផោន ក្នុងមួយសប្តាហ៍ សម្រាប់បន្តកុងត្រាថ្មី ខណៈកុងត្រាបច្ចុប្បន្នជិតនឹងផុតទៅហើយ។
វាត្រូវបានគេជឿជាក់ថាមានក្លឹបមួយនៅក្នុងប្រទេសអង់គ្លេសបានធ្វើការដាក់សំណើរដោយអោយប្រាក់ខ្លួន ២០០០០០ផោនក្នុងមួយសប្តាហ៍ ប៉ុន្តែវានៅតែមិនគ្រប់គ្រាន់សម្រាប់ខ្សែការពារសញ្ជាតិអាឡឺម៉ង់នោះទេ។
ក្លឹប Real Madrid និង PSG បានធ្វើការដាក់សំណើរទៅកាន់ Rudiger សម្រាប់ pre-contracts ។ កីឡាករខាងលើជឿជាក់ថាគាត់ អាចនឹងទទួលបានប្រាក់ឈ្នួល ៤០០០០០ផោនក្នុងមួយសប្តាហ៍ ចំពោះការក្លាយជាកីឡាករគ្មានតម្លៃខ្លួន៕