Man Utd ព្យាយាម​រក្សា​ទុក Henderson មិន​អោយ​ក្លឹ​ប​ណា​ខ្ចី​ជើង

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ MEN នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ក្លឹ​ប Manchester United បាន​បិទ​មិន​អោយ​មានការ​ផ្លាស់​ប្តូរ​នៅ​កីឡាករ Dean Henderson នៅ​ថ្ងៃ​ចុង​ក្រោយ​ទៅ​កាន់​ក្លឹ​ប Watford​។

ក្លឹ​ប Watford ចង់បាន​អ្នកចាំទី​វ័យ ២៤​ឆ្នាំ​នេះ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រហូត​ចុងបញ្ចប់​រដូវ​កាល​។

ទោះបីជា​យ៉ាងណា ក្លឹ​ប United បាន​ធ្វើការ​រក្សា​ទុក​នៅ​កីឡាករ Henderson ជា​អ្នក​ជំនួស​សម្រាប់​រយៈពេល ៦​ខែ​ទៀត​នេះ​៕