ជាការពិតណាស់កីឡាករ Pierre-Emerick Aubameyang កំពុងស្វែងរកក្លឹបថ្មី ក្រោយនិស្ស័យនៅ Arsenal នឹងឈានដល់ទីបញ្ចប់។ កីឡាករវ័យ ៣២ ឆ្នាំត្រូវបានគេរាយការណ៍ថាមានការរៀបចំមួយ ដើម្បីចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករានេះ ទោះបីជាវាអាស្រ័យលើ Ousmane Dembele ចាកចេញពីក្លឹប Catalan ក៏ដោយ។
Dembele នឹងផុតកុងត្រានៅរដូវក្តៅ ហើយបានច្រានចោលសំណើររបស់ Barcelona សម្រាប់កិច្ចព្រមព្រៀងថ្មី។ ដូច្នេះហើយ អ្នកចាត់ការនៅកីឡដ្ឋាន Camp Nou ចង់ផ្លាស់ Dembele នៅរដូវរងានេះ ហើយនាំយកខ្សែប្រយុទ្ធម្នាក់ទៀតដែលប្តេជ្ញាចិត្តចំពោះគម្រោងនេះ។
គួរជម្រាបថា នៅសល់តែមួយថ្ងៃទៀតនៃទីផ្សារដោះដូរកីឡាករខែមករា Barcelona នឹងត្រូវចាត់វិធានការឱ្យបានឆាប់រហ័ស ប្រសិនបើពួកគេចង់បញ្ចប់ការចាកចេញរបស់ Dembele និងការទិញយក Aubameyang ។ ពួកគេមានការមមាញឹកដូចគ្នាទៅនឹងរដូវកាលរដូវក្តៅ ដោយផ្លាស់ប្តូរ Antoine Griezmann និងនាំយក Luuk de Jong ដូច្នេះអ្វីៗអាចធ្វើទៅបាន។
ទោះបីជា Adama Traore និង Ferran Torres បានចូលរួមរួចហើយក៏ដោយ ប៉ុន្តែ Barcelona ចង់បានអ្នកស៊ុតបញ្ចូលទីផ្សេងទៀត ហើយ Aubameyang ត្រូវបានផ្សារភ្ជាប់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ៕