Crystal Palace សង្ឃឹមថា​អាច​ខ្ចី​ជើង Van de Beek បាន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Daily Mail នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ក្លឹ​ប Crystal Palace នៅ​តែ​បន្ត​ដាក់​សំណើរ​ក្នុង​ការ​ខ្ចី​ជើង​កីឡាករ Donny van de Beek ហើយ​ពួក​គេ​សង្ឃឹម សំណើរ​មួយ​នេះ​នឹង​ត្រូវ​បាន​ព្រមព្រៀង​គ្នា​មុន​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ត្រូវ​បាន​បិទ​។

បាន​យោង​តាម​ការ​របាយការណ៍​បានអោយ​ដឹង​ថា ក្លឹ​ប Man Utd នឹង​បើក​អោយ​កីឡាករ​វ័យ ២៤​ឆ្នាំ​រូប​នេះ ចាកចេញ ដោយ​ការ​ពិភាក្សា​ជាមួយនឹង​កីឡាករ គឺ​ត្រូវ​បាន​យក​ព្រម​។

កីឡាករ Van de Beek ត្រូវ​បាន​គេ​រាយការណ៍​ថា “​តូចចិត្ត​” ត​នៅ​កីឡដ្ឋាន Old Trafford ហើយ​ចង់​ចាកចេញ​ដើម្បី​ស្វែងរក​ពេលវេលា​លេង​អោយ​បាន​ច្រើន​៕