Wijnaldum អាច​នឹង​វិល​ត្រលប់​មក​កាន់​ទឹកដី​អង់គ្លេស​វិញ ដោយ​ចូលរួម​ជាមួយ​ក្លឹ​ប

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន The Daily Mail នៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​កីឡាករ Georginio Wijnaldum អាច​នឹង​វិល​ត្រលប់​មក​កាន់​ទឹកដី​អង់គ្លេស​វិញ​។ សារព័ត៌មាន​ខាងលើ​បាន​បញ្ជាក់​ថា អតីត​ខ្សែបម្រើ​ឆ្នើម​របស់ Liverpool រូប​នេះ អា​នឹង​ចូលរួម​ជាមួយនឹង​ក្លឹ​ប Tottenham ដែល​ជា​ផ្នែក​មួយ​នេះ​ការ​ដោះ​ដូរ​កីឡាករ Tanguy Ndombele ទៅ​កាន់​ក្លឹ​ប PSG​។

ភាគី​ទាំង​ពីរ​កំពុង​ជាប់​គាំង​ក្នុង​ការ​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ខ្ចី​ជើង​សម្រាប់​កីឡាក Ndombele ខណៈ​ពេល​ដែល Wijnaldum ត្រូវ​បាន​គេ​រាយការណ៍​ថា​ចង់​ចាក​ចេញពី PSG ៕