Liverpool ត្រៀម​ផ្តល់​ជូន​តារា​ឆ្នើម Barca រូប​នេះ​លើស​មុន ៥០​ដង​ឲ្យ​តែ​ព្រម​មក Anfield (​មាន​វី​ដេ​អូ​)

0

ថ្មី​ៗ​នេះ​ក្រុម​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ជូន​កីឡាករ​វ័យក្មេង Gavi របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona ក្នុង​កិច្ចសន្យា​ដ៏​ធំ​មួយ ដើម្បី​ទាក់ទាញ​រូបគេ​ឲ្យ​ផ្លាស់​មក​កាន់​ទឹកដី Anfield ក្នុងអំឡុងពេល​ទីផ្សារ​កំពុង​បើក​ដំណើរការ​នេះ ។

ជាក់ស្តែង កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ កំពុង​ស្ថិត​ក្រោម​កិច្ចសន្យា​ជាមួយ​ក្លិប​យក្ស​កា​តា​ឡាន់ ដល់​ឆ្នាំ ២០២៣ ហើយ​រូបគេ​ក៏​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា ដើម្បី​ចុះហត្ថលេខា​លើ​ការ​កុងត្រា​ថ្មី​មួយ​ផ្សេង​ទៀត​ផង​ដែរ ។

ទោះ​យ៉ាងណា​ក៏​ដោយ យោង​តាម​ប្រភព​ពី El Nacional បាន​អះអាង​ថា​ក្រុម Liverpool បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​បញ្ចុះបញ្ចូល Gavi ដោយ​នឹង​ផ្តល់​ជូន​កិច្ចសន្យា​មួយ ដែល​មាន​ទំហំ​ប្រាក់​ឈ្នួល​ច្រើន​ជាង​មុន ៥០ ដង​ពី​អ្វី​ដែល​គេ​កំពុង​ទទួល​បានជា​មួយ Barcelona ។

ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ ១៧​ឆ្នាំ​រូប​នេះ បច្ចុប្បន្ន​អាច​រកបាន ១៦ ០០ ផោន​ក្នុង​មួ​យស​ប្តា​ហ៍ ស្រប​ពេល​ក្រុម​របស់​គ្រូបង្វឹក​លោក Jurgen Klopp នឹង​ព្រម​ផ្តល់​ជូន​រហូត​ដល់ ៨០០០០ ផោន​ក្នុង​មួ​យស​ប្តា​ហ៍​ឯណោះ ។

មិនតែប៉ុណ្ណោះ ប្រភព​ខាងលើ​បាន​បញ្ជាក់​ផង​ដែរ​ថា Gavi បច្ចុប្បន្ន​មាន​តម្លៃ​ផ្តាច់​កុងត្រា​ប្រមា​ន ៤១,៧ លាន​ផោន ជា​ចំនួន​មួយ​ដែល​ក្រុម Liverpool អាច​ផ្តល់​ជូន​បាន​យ៉ាង​ងាយ ។

យ៉ាងណា​ក្តី Barcelona កំពុង​សម្លឹង​រក​មើល​កា​រដក​លក្ខខណ្ឌ​នេះ​ចេញ ជាមួយនឹង​ការ​ផ្តល់​ជូន​កុងត្រា​ថ្មី​មួយ​ផ្សេង​ទៀត​សម្រាប់ Gavi ៕