ក្រុមបិសាច Manchester United បានវាយបកតាមស្មើ Newcastle ក្នុងការប្រកួត Premier League ដែលបញ្ចប់ដោយលទ្ធផល ១-១ កាលពីថ្ងៃចន្ទនេះ។
ខ្សែប្រយុទ្ធ Allan Saint-Maximin រកគ្រាប់បាល់នាំមុខយ៉ាងល្អសម្រាប់ Newcastle ក្រោយចាប់ផ្ដើមការប្រកួតបាន៧នាទី ប៉ុន្ដែខ្សែប្រយុទ្ធ Edinson Cavani បានរកគ្រាប់បាល់តាមស្មើវិញឱ្យក្រុមភ្ញៀវបិសាចក្រហម នៅក្នុងតង់ទី២។
គ្រាប់បាល់របស់ Cavani បានធានាថាលោក Rangnick អាចរក្សាបាននូវការមិនដែលបាញ់ ក្នុងការដឹកនាំការប្រកួតក្នុងក្របខណ្ឌ Premier League ប៉ុន្ដែបើមើលពិន្ទុក្នុងតារាង Top 4 ពួកគេហាក់នៅដាច់ឆ្ងាយ។
ទោះជាយ៉ាងណា Man Utd ឈរនៅចំណាត់ថ្នាក់លេខ៧ មាន២៨ពិន្ទុ ពីការចូលរួមលេង ១៧លើក និងមានគម្លាត៧ពិន្ទុពីតំបន់ Top 4 ខណៈ Newcastle កំពុងត្រដាបត្រដួសនៅបាតតារាងមាន ១១ពិន្ទុពីការលេង ១៩ប្រកួត៕
សូមទស្សនាវីដេអូខាងក្រោម៖