Roy Keane ថា​បុរស​ម្នាក់​នេះ គឺជា​អ្នកចាត់ការ​ល្អ​បំផុត​នៅ Premier League

0

វីរៈបុរស​បាល់ទាត់​លោក Roy Keane កាលពីមុន​លោក​ធ្លាប់​បាន​មើលឃើញ​ថា​លោក Jurgen Klopp និង Thomas Tuchel ជា​អ្នកចាត់ការ​ល្អ​បំផុត​នៅ Premier League ។

ប៉ុន្តែ​អ្នកគ្រប់គ្រង​ដ៏​ល្អ​បំផុត​មួយ​ចំនួន​របស់​ពិភពលោក​បច្ចុប្បន្ន កំពុង​លេចធ្លោ​នៅ​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​ប្រទេស​អង់គ្លេស​រួម​មាន Klopp, Tuchel, Pep Guardiola, Antonio Conte និង Ralf Rangnick ។

ទន្ទឹម​នឹង​នោះ អ្នកចាត់ការ​ដែល​មិនសូវ​ល្បី​ដូច​ជា​គ្រូបង្វឹក​ក្រុម Arsenal លោក Mikel Arteta គ្រូបង្វឹក​របស់ Brighton លោក Graham Potter និង​លោក Thomas Frank គ្រូបង្វឹក Brentford ក៏​កំពុង​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល នៅ​ក្នុង​លី​ក​កំពូល​មួយ​របស់​អឺរ៉ុប​ផង​ដែរ​។

ទោះជា​យ៉ាងណា Keane ជឿជាក់​ថា​លោក Guardiola គឺ​កំពុង​ឈរ​នៅ​កន្លែង​ខ្ពស់​ដាច់​ពី​គ្រូបង្វឹក​ដ៏​ទៃ​ទៀត​។ និយាយ​នៅ​លើ Sky Bet’s Driving Home សម្រាប់​បុណ្យ​ណូអែល Keane ថា «​វា​មិនមែន​មាន​ន័យ​ថា Liverpool ឬ Chelsea មិន​អាច​ឈ្នះ​ពាន​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា Pep របស់ Man City គឺជា​បុរស​ពិត​»​។

គួរ​ជម្រាប​ថា​លោក Pep Guardiola បាន​ឈ្នះ​ពានរង្វាន់ Premier League ចំនួន​បី​នៅ Man City ចាប់តាំងពី​ការ​ត្រលប់​មក​វិញ​ក្នុង​ឆ្នាំ ២០១៦ ខណៈ​ដែល​ក្លឹ​ប Manchester ក៏​បាន​រក​ឃើញ​ខ្លួនឯង​នៅ​លើ​កំពូល​តារាង​នៃ​លី​ក​បន្ទាប់​ពី ១៨ ប្រកួត​នៅ​រដូវ​កាល​នេះ​៕