បរទេស៖ ក្រុមសារិកាព្រៃ ត្រូវចំណាយលុយយ៉ាងច្រើនសម្រាប់រៀបចំនៅខ្សែការពាររបស់ខ្លួន។
នេះបើយោងតាមការចេញផ្សាយរបស់ Northern Echo នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា ក្លឹប Newcastle មានជំនឿចិត្តក្នុងការនាំយកនៅកីឡាករ Kieran Trippier បាននៅទីផ្សារដោះដូរកីឡាករខែមករា។
លោក Eddie Howe បានបញ្ជាក់ថាខ្លួនកំពុងធ្វើការជាមួយនឹងក្រុមដើម្បីធ្វើការដាក់សំណើរក្នុងការទិញយកកីឡាករសញ្ជាតិអង់គ្លេសរបស់ក្លឹប Atletico Madridនេះ។
កីឡាករ Tripper នឹងបានផ្តល់នៅប្រាក់ពលកម្មប្រមាណ ១៥ម៉ឺនផោនក្នុងមួយសប្តាហ៍ ខណៈពេលដែលក្លឹប Atleti ចង់បាននៅតម្លៃខ្លួនលើស ៣០លានផោនសម្រាប់ខ្សែការពារខាងក្រោម ដែលនៅសល់កុងត្រា ១៨ខែទៀត៕