ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Anthony Martial របស់ក្រុម Manchester United លោក Phillipe Lamboley បានចេញមុខ និងបង្ហាញពីបំណងរបស់កីឡាករសញ្ជាតិបារាំង ក្នុងការចាកចេញពីក្លឹបនៅខែមករា។
គាត់បាននិយាយថា៖ «Anthony មានបំណងចង់ចាកចេញពីក្លឹបនៅខែមករា។ គាត់គ្រាន់តែត្រូវពេលវេលាលេង។ គាត់មិនចង់បន្តស្នាក់នៅក្លឹបនេះទៀតទេ ហើយខ្ញុំនឹងនិយាយទៅកាន់ក្លឹបឆាប់ៗនេះ»។
ការចាកចេញពី Manchester United អាចក្លាយជារឿងល្អបំផុតសម្រាប់ Anthony Martial និងក្លឹប។ ក្លឹបចំនួន ៥ដែលស័ក្តិសមបំផុតសម្រាប់កីឡាករវ័យ ២៦ ឆ្នាំរូបនេះ មានដូចជា Arsenal, Tottenham Hotspur, Juventus, Barcelona និង Newcastle United៕