ថ្នាក់ដឹកនាំ Bayern បង្ហើប​ថា​ធ្លាប់​ចង់​ចុះ​កុងត្រា​យក Dybala

0

បរទេស​៖ ថ្នាក់ដឹកនាំ​របស់​ក្លឹ​ប Bayern Munich គឺ​លោក Karl-Heinz Rummenigge បង្ហាញ​អំពី​ចំណាប់អារម្មណ៍​ក្នុង​ការ​ចុះ​កុងត្រា​យក Paulo Dybala តាំងពី​មុន​ពេល​ដែល​គាត់​ប្តូរ​ទៅ Juventus​។

លោក Remmenigges បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន TuttoSport ថា “​នៅ​ពេល​ដែល Dybala លេង​អោយ Palermo មុន​ពេល​គាត់​ផ្លាស់​ទៅ Juventus គឺ​ពួក​យើង​បាន​ធ្វើការ​វាយតម្លៃ​ជា​ច្រើន​ទៅ​លើ​រូប​គាត់​។ គាត់​គឺ​មាន​ទេព​កោសល្យ​ដ៏​អ​ស្ចា​រ្យ ប៉ុន្តែ​អ្វី​ទាំងនោះ គឺ​វា​មិន​ស្ថិតស្ថេរ​នោះ​ទេ (ឡើងចុះរហូត)”​៕