បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា លោក Antonio Conte មានការព្រួយបារម្ភ ចំពោះកីឡាករ ដែលនឹងត្រូវដាក់លេងក្នុងទម្រង់របស់គាត់។ ក្នុងនោះមានកីឡាករ ៨នាក់ និងបុគ្គលិក ៥នាក់ ហើយបានរកឃើញវិជ្ជមានកូវីដ១៩។ ខណៈ UEFA មិនអាចផ្អាកការប្រកួតរវាងក្រុម Spurs និង Rennes នៅយប់នេះបាននោះទេ លុះត្រាក្លឹបមានកីឡាករតិចជាង ១៣នាក់ ដោយក្នុងនោះមិនរាប់បញ្ចូលទាំងអ្នកចាំទេ៕







