Dembele សុំ​ពេល​បន្ថែម​ទៀត​សម្រាប់​ពិចារណា​លើ​កុងត្រា​ថ្មី​របស់ Barca

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Sport នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា Ousmane Dembele នៅ​មិន​ទាន់​ច្បាស់​អំពី​អនាគត​របស់​គាត់​នៅ Barcelona នៅឡើយ​ទេ ខណៈ​ការ​ពិភាក្សា​អំពី​កុងត្រា​ថ្មី​មិន​ទាន់​បាន​ទទួល​ផ្លែផ្កា​អ្វី​ទាំងអស់​។

កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ បាន​ស្នើរ​សុំ Barca នៅ​ពេលវេលា​បន្ថែម​ទៀត​ក្នុង​ការ​សិក្សា​លើ​កុងត្រា​ថ្មី កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​។ ក្លឹ​ប​នៅ​តែ​ចង់​រក្សា​ទុក​រូប​គាត់​នៅ​ទឹកដី Camp Nou ដ​ដែរ​៕