លោក Thomas Tuchel បានពន្យល់ពីមូលហេតុដែលគាត់ប្តូរកីឡាករ Saul Niguez កំឡុងពេលប្រកួត Premier League របស់ Chelsea ទល់នឹង Watford ហើយបានទទូចថាការសម្រេចចិត្តនេះគឺសម្រាប់ «ហេតុផលយុទ្ធសាស្ត្រ» ។
ខ្សែបម្រើកណ្តាលវ័យ ២៧ឆ្នាំរូបនេះ បានចូលរួមជាមួយ Chelsea ក្នុងលក្ខខ័ណ្ឌខ្ចីជើងពី Atletico Madrid នៅរដូវក្តៅ ត្រូវបានចូលរួមការប្រកួត Premier League ជាលើកទីពីររបស់គាត់នៅ Vicarage Road កាលពីយប់ថ្ងៃពុធ។
Saul ក៏ត្រូវបានប្តូរចេញនៅពាក់កណ្តាលម៉ោង ក្នុងតង់ទី១ សម្រាប់ការបង្ហាញខ្លួនដំបូងនៅ Premier League ដែលមើលឃើញថា គេហាក់ដូចជានៅមិនទាន់សម្របខ្លួនបានល្អ ជាមួយនឹងបាល់ទាត់អង់គ្លេសនៅឡើយ។
ថ្លែងបន្ទាប់ពីការទទួលជ័យជម្នះ ២-១ លោក Tuchel ត្រូវបានសួរអំពីការជំនួសរបស់ Saul ហើយគាត់បាននិយាយថា «ខ្ញុំមិនដឹងថាគួរនិយាយបែបណាទេ ប៉ុន្តែមានជម្រើសតែមួយប៉ុណ្ណោះ ខណៈដែលគាត់បានទទួលពិន័យកាតលឿងទៅហើយ»។
គួរជម្រាបថា ក្រុមតោខៀវនឹងត្រូវប្រឈមមុខនឹងគូប្រជែងនៅទីក្រុងឡុងដ៍ West Ham នៅថ្ងៃសៅរ៍ ខណៈពេលដែល Watford ត្រលប់មកប្រកួតទល់នឹងក្រុមការពារជើងឯក Manchester City ៕