Ralf Rangnick ត្រូវបានគេរំពឹងថានឹងត្រូវបានបញ្ជាក់ជាផ្លូវការថាជាអ្នកចាត់ការបណ្តោះអាសន្នថ្មីរបស់ Manchester United នៅប៉ុន្មានម៉ោងខាងមុខនេះ ហើយក្នុងនាមជាអ្នកដែលត្រូវបានគេហៅថា «godfather of gegenpressing» គេសង្ឃឹមថាគាត់នឹងនាំយកស្ទីលបាល់ទាត់នេះទៅកាន់ Old Trafford ។
គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បានយល់ព្រមចូលរួមជាមួយបិសាចក្រហមរហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២១-២០២២ បន្ទាប់មកគាត់នឹងបន្តនៅក្លឹបក្នុងតួនាទីជាទីប្រឹក្សាយ៉ាងហោចណាស់ពីរឆ្នាំ។
អ្នកគាំទ្របិសាចក្រហមបានសង្ឃឹមលើអ្នកចាត់ការ Mauricio Pochettino, Brendan Rodgers ឬ Zinedine Zidane ដើម្បីចូលកាន់តំណែងនៅក្លឹប ប៉ុន្តែពួកគេមិនគួរខកចិត្តជាមួយនឹងការតែងតាំង Rangnick ព្រោះគាត់ជាវីរបុរសរបស់លោក Klopp ដែលជាអ្នកចាត់ការបច្ចុបន្នរបស់ Liverpool៕