ដំណឹង​អាក្រក់​…! Barcelona នឹង​អវត្តមាន​ខ្សែបម្រើ​មួយ​រូប​រហូត​ដល់​ឆ្នាំ ២០២២

0

គ្រូបង្វឹក​ក្រុម Barcelona លោក Xavi Hernandez បាន​ទទួល​នូវ​ដំណឹង​អាក្រក់​មួយ​បន្ថែម​ទៀត ក្រោយ​ព័ត៌មាន​បញ្ជាក់​ពី​ស្ថានភាព​បញ្ហា​របួស Pedri នឹង​មិន​ត្រលប់​មក​ទីលាន​វិញ​រហូត​ដល់​ឆ្នាំ ២០២២​។

មានឱកាស​តិចតួច​ណាស់ ដែល​ខ្សែបម្រើ​វ័យ ១៩​ឆ្នាំ​រូប​នេះ អាច​ត្រលប់​មក​ហ្វឹកហាត់​វិញ​នៅ​ចុងខែ​ធ្នូ បន្ទាប់​ពី​ការ​សម្រេចចិត្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បុគ្គលិក​ពេទ្យ ក្រោយ​បាន​ធ្វើការ​វាយតម្លៃ​អំពី​ស្ថានភាព​រាង​កាយ​របស់​គាត់​។

គួរ​បញ្ជាក់​ថា Barcelona បាន​ជួប​បញ្ហា​របួស​ក្នុង​រយៈពេល ២ ឆ្នាំ​កន្លង​មកនេះ​ជាមួយ Ousmane Dembele៕