Fiorentina នឹង​ដាក់​លក់​កីឡាករ​ម្នាក់​នេះ​ក្នុង​តម្លៃ ៧០​លាន​អឺ​រ៉ូ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Fabrizio Romano នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា កីឡាករ Dusan Vlahovic បាន​ស៊ុត​បញ្ចូល​ទី ២៧​គ្រាប់ ក្នុង​ចំណោម​ការ​បង្ហាញខ្លួន ៣៧​ប្រកួត​ក្នុង​ក្រប​ខណ្ឌ Serie A អោយ​ក្រុម Fiorentina ក្នុង​ឆ្នាំ​២០២១​នេះ​។ គាត់​ទើបតែ​មាន​អាយុ​២១​ឆ្នាំ ប៉ុណ្ណោះ ហើយ​គាត់​មាន​ភាព​ជា​អ្នកដឹកនាំ ទឹកចិត្ត បច្ចេកទេស គុណភាព កាយសម្បទា​អំណោយផល ការ​ស៊ុត​ដែល​មិន​គួរ​អោយ​ជឿ​។

Fiorentina ចង់​លក់​គាត់​ក្នុង​តម្លៃ ៧០​លាន​អឺ​រ៉ូ ខណៈ​មាន​ក្លឹ​ប​ជា​ច្រើន​កំពុង​ប្រចែង​គ្នា​ចង់បាន​កីឡាករ​ដែល​មាន​ទេព​កោសល្យ​មួយ​នេះ​៕