Pep ប្រាប់​អោយ​ឈប់​សួរ​គាត់​ពី​រឿង​របស់ Raheem Sterling

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១​ម្សិលមិញ​នេះ បានអោយ​ដឹង​ថា Pep Guardiola បាន​និយាយ​អំពី​ពាក្យ​ច​ចាម​អារាម​របស់ Raheem Sterling នឹង​ផ្ទេរ​ទៅ​កាន់​ក្លឹ​ប Barca នៅ​ខែមករា​នេះ ថា “​ឈប់​សួរ​ខ្ញុំ​ចាប់ពី​ពេល​នេះ​តទៅ រហូត​ដល់ទី​ផ្សា​រដោះ​ដូរ​កីឡាករ​បើក​។ ខ្ញុំ និង Raheem ត្រូវ​ផ្តោត​ទៅ​លើ​ការ​ប្រកួត​។ ខ្ញុំ​នឹង​មិន​ឆ្លើយ​នៅ​ចំលើយ​នេះ​ទេ ពីព្រោះ​ខ្ញុំ​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​នៅ​ពេល​អនាគត​”៕