Barca មិន​ខ្វល់​នឹង​ពាក្យ​ច​ចាម​អារ​មរ​វាង Chelsea និង​កីឡាករ Gavi នោះ​ទេ ព្រោះថា

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona មិន​បារម្ភ​ចំពោះ​ពាក្យ​ច​ចាម​អារាម​របស់ Chelsea ជាមួយនឹង​កីឡាករ Gavi នោះ​ទេ​។ ការ​ពិភាក្សា​រវាង​ក្លឹ​ប Barcelona ជាមួយ Gavi បាន​ធ្វើ​ឡើង​តាំងពី​ស​ប្តា​ហ៍​មុន អំពី​ការ​បន្ត​កុងត្រា​ថ្មី​។

ដោយ​ក្នុង​នោះ​ថ្នាក់ដឹកនាំ​របស់ Barca បាន​ដាក់​សំណើរ​កុងត្រា​រយៈពេល ៥​ឆ្នាំ ចំពោះ Gavi ហើយ​អ្វី​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ច​ចារ​គ្នា​៕