បញ្ហា​ជម្រើស​ទី​១ ក្នុង​តំណែង​អ្នកចាំទី​នៅ PSG អាច​នឹង​បញ្ចប់​នៅ​ពេល​ឆាប់​ៗ​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Fabrizio Romano កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​បានអោយ​ដឹង​ថា Mino Raiola បាន​និយាយ​អំពី​ការ​ប្រកួតប្រជែង​រក​តំណែង​អ្នកចាំទី​រវាង Donnarumma និង Navas ថា “​ខ្ញុំ​មិន​បានដឹង ថា​វា​ជា​បញ្ហា​នោះ​ទេ​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​រឿង​អ្នកចាំទី​នៅ PSG និង​ត្រូវ​បាន​បញ្ចប់​។ វា​នឹង​បញ្ចប់​ដោយ​ល្អ​សម្រាប់ Donnarumma​។ វា​ត្រូវការ​ពេលវេលា និង​ការ​អត់ធ្មត់​។ វា​នឹង​ត្រូវ​ដោះស្រាយ​”៕