Zidane ចាប់អារម្មណ៍​នៅ​ឪ​កាស​មក​ដឹកនាំ​នៅ Old Trafford

0

បរទេស​៖ ជាមួយនឹង​ការ​ដាក់​សម្ភា​ធ​បន្ត​ទៅ​កាន់ លោក Ole Gunnar Solskjaer នៅ Manchester United. អតីត​គ្រូបង្វឹក​ឆ្នើម​របស់ Real Madrid គឺ​លោក Zinedine Zidane ជា​ជម្រើស​ម្នាក់​ដែល​អាច​នឹង​មក​ជំនួស​កន្លែង​គ្រូបង្វឹក​សញ្ញា​ន័​រ​វ៉េ​។

បញ្ហា​នៅ​ជុំវិញ Solskjaer ដែល​ពាក់​ព​ន្ធ័​នឹង​ការងារ​នៅ Manchester នៅ​តែ​បន្ត​ទៅ​មុន​ទៀត ខណៈ​ការ​ប្រកួត​ចាញ់ Liverpool និង Manchester City បាន​បង្ក​ជាស​ម្ភា​ធ​យ៉ាង​ខ្លាំង​។

អា​លូវ​នេះ បើ​តាម​ការ​ផ្សាយ​របស់ Record Sport បាន​បញ្ជាក់ Zidane ពិតជា​ចាប់អារម្មណ៍​ចំពោះ​ឪ​កាស​ការងារ​នៅ Old Trafford ដែល​អាច​ធ្វើ​អោយ​លោក​ជួប​ជាមួយ​អតីត​កីឡាករ​ឆ្នើម ២​រូប​របស់ Real Madrid គឺ Cristiano Ronaldo និង Raphael Varane​៕

ប្រភព៖ Marca