ភ្នំពេញ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលមួយ ក្រោមការប្រកួតរវាងវិសាខា និងអាស៊ីអ៊ឺរ៉ុប ដោយអ្នកចាំទី កែវ សុខសិលា ត្រូវបានផ្លាស់ប្តូរចូលក្នុងការប្រកួតជំនួស កីឡាករ កែវ សុខផេង ដោយលេងជាតំណែងខ្សែប្រយុទ្ធ។
នេះបើយោងតាមប្រភពពី កែវ សុខសិលា បានបញ្ជាក់អោយដឹងអំពីមូលហេតុដែលខ្លួនត្រូវផ្លាស់ប្តូរលេងជាខ្សែប្រយុទ្ធវិញនោះ ថា “មិនមែនពួកខ្ញុំមិនគោរពដៃគូទេប៉ុន្តែកាលៈទេសៈត្រូវតំរូវអោយធ្វើបែបនេះព្រោះតែកីឡាករខ្មែរយើងមួយចំនួនគាត់មានបញ្ហារបួសចឹងហើយសូមបងប្អូនទាំងអស់គ្នាមេត្តាយោគយល់”៕