បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡា លោក Fabrizio Romano នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអោយដឹងថា Pep Guardiola បាននិយាយប្រាប់ទៅ Mundo ថាចំពោះការចាប់អារម្មណ៍របស់ក្លឹប Barca ចំពោះ Raheem Sterling ថា “និយាយដោយស្មោះត្រង់ ខ្ញុំគ្មានគិតអីទេ។ ប៉ុន្តែបើ Barcelona ចាប់អារម្មណ៍កីឡាករណាម្នាក់របស់ពួកយើង។ ខ្ញុំជឿជាក់ថាពួកគេអាចយកពួកគាត់បាន។ Barca កំពុងតែចាប់អារម្មណ៍ ហើយលើសពីការចាប់អារម្មណ៍ទៀត”៕