យោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់អ្នកសារព័ត៌មានល្បីល្បាញសញ្ជាតិអីតាលី បានឲ្យដឹងថាអ្នកចាត់ការក្រុមតោខៀវ មិនចាប់អារម្មណ៍ជាមួយនឹងកីឡាករខ្សែការពាររបស់ក្លឹប Sevilla គឺ Jules Kounde ទៀតនោះទេ ព្រោះក្លឹបមានខ្សែការពារវ័យក្មេងដែលល្អរួចស្រេចទៅហើយ។
នៅក្នុងការង្ហោះរបស់អ្នកសារព័ត៌មានរូបនេះបានសរសេថា៖ “អ្នកចាត់ការទូទៅក្រុមតោខៀវ លោក Thomas Tuchel បានបញ្ជាក់អំពីការចុះហត្ថលេខាលើ Jules Kounde របស់ក្លឹប Sevilla សម្រាប់ទីផ្សារដោះដូរកីឡាករនាខែមករនេះថា៖ «ប្រសិនបើយើងឃើញតម្រូវការដូចគ្នា ប៉ុន្តែច្បាស់ណាស់ Trevoh Chalobah ឥឡូវនេះនៅទីនេះជាមួយយើង ហើយគាត់សមនឹងនៅទីនេះជាមួយយើង។ វាមិនមានអ្វីពាក់ព័ន្ធ នឹងការចុះហត្ថលេខាលើខ្សែការពារម្នាក់ទៀតឡើយ។ Chalobah កំពុងវិវឌ្ឍន៍ខ្លួនយ៉ាងល្អ»”៕