AT Madrid ចូលរួម​ជាមួយ PSG, Man Utd និង Barca ក្នុង​ការ​ប្រជែង​យក​តារា Serie A (មានវីដេអូ)

0

Atletico Madrid គឺជា​ក្រុម​ចុង​ក្រោយបង្អស់​ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង Marcelo Brozovic នេះ​បើ​យោង​តាម​អ្នកកាសែត​ទួ​រ​គី​ដ៏​ល្បីល្បាញ Ekrem Konur ។ Barcelona និង Manchester United ក្នុង​ចំណោម​អ្នក​ផ្សេង​ទៀត​ក៏​បាន​ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែបម្រើ Inter Milan រូប​នេះ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​។

ចាប់តាំងពី​ចូលរួម​ជាមួយ​ក្លឹ​ប Inter Milan ពី Dinamo Zagreb កីឡាករ Marcelo Brozovic បាន​ពង្រឹង​ខ្លួន​គាត់​ជា​ខ្សែបម្រើ​កំពូល​ម្នាក់​ក្នុង​ក្របខ័ណ្ឌ Serie A ។ កីឡាករ​អន្តរជាតិ​ក្រូ​អាត បានជា​ផ្នែក​មួយ​នៃ​ការ​រៀបចំ​ក្រុម​នៅ San Siro អស់​រយៈពេល​ប្រាំមួយ​ឆ្នាំ​។ គាត់​គឺជា​កីឡាករ​ដ៏​សំខាន់​សម្រាប់​ក្លឹ​ប និង​ប្រទេស ដោយ​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ឈ្នះ​ពានរង្វាន់ Serie A របស់ Inter កាលពី​រដូវ​កាល​មុន​។

Brozovic បាន​បង្ហាញខ្លួន ២៥៧ ប្រកួត​ឱ្យ​ក្រុម Inter Milan ដោយ​ស៊ុត​បញ្ចូល​ទី​បាន ២៦ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បាន ៣៥ ដង​។ ទោះជា​យ៉ាងណា​ក៏​ដោយ​ក្លឹ​ប​យក្ស​អ៊ី​តា​លី ស្ថិត​ក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​ទាក់ទង​នឹង​អនាគត​របស់​កីឡាករ​វ័យ ២៨​ឆ្នាំ​រូប​នេះ ដែល​កំពុង​ស្ថិត​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នៃ​កិច្ចសន្យា​របស់​គាត់​។ Barcelona, Manchester United និង Atletico Madrid ព្រមទាំង​អ្នក​ផ្សេង​ទៀត​កំពុ​សម្លឹង​ចង់បាន​ខ្សែបម្រើ​រូប​នេះ​៕

សូមទស្សនាវីដេអូខាងក្រោម៖