បរទេស៖ នេះបើយោងតាមអ្នកសារព័ត៌មាន Fabrizio Romano បានចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានអោយដឹងថា Xavi កំពុងរៀបចំជួបជាមួយនឹងកីឡាករ ក៏ដូចជាបុគ្គលិករបស់ក្លឹប Al-Sadd ជាលើកចុងក្រោយនៅប៉ុន្មានម៉ោងបន្តិចទៀតនេះ។ ហើយបន្ទាប់មកគាត់នឹងរៀបចំវ៉ាលី ដើម្បីចាក់ចេញទៅកាន់ប្រទេសអេស្ប៉ាញ់ នៅពេលកិច្ចព្រមព្រៀងរវាងក្លឹប Barca និង Al-Sadd បានបញ្ចប់ជាផ្លូវការណ៍៕
