គម្រោងការនាំយក Xavi របស់ Barcelona ដើម្បីជំនួស Ronald Koeman កាន់តែមានភាពស្មុគស្មាញ ដោយពេលនេះក្លិប Al Sadd កំពុងតែដាក់សម្ពាធធ្ងន់លើតុចរចា និងទាមទារសាច់ប្រាក់ជាថ្នូរនឹងការដោះលែងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ។
ការផ្លាស់ប្ដូរ ដ៏ឆាប់រហ័សមួយនេះ បានអូសបន្លាយពេល ក្រោយមានការបដិសេធសម្រាប់ Barca ដែលមិនអាចធានាបានក្នុងការនាំយក Xavi នៅក្នុងរដូវក្តៅនេះឡើយ។
ក្នុងជំនួបពេញមួយថ្ងៃព្រហស្បតិ៍ ខណៈដែលភាគីទាំងពីរ បានព្យាយាមស្វែងរកដំណោះស្រាយប្រកបដោយភាពស្និទ្ធស្នាលមួយ ប៉ុន្តែនៅពេលនេះ វាហាក់ដូចជា Barcelona នឹងត្រូវបង្ខំចិត្តឱ្យទិញផ្តាច់លើកុងត្រារបស់ Xavi ក្នុងតម្លៃ ៥ លានអឺរ៉ូ។ ដែលវាបានជះឥទ្ធិពលបន្ថែមទៀតដល់រដូវកាលរបស់ Barcelona ដោយទំនងជា Xavi មិនអាចមានវត្តមាននៅមុនថ្ងៃសៅរ៍នេះ៕