កម្ពុជា៖ ក្រោយទទួលបានជ័យជំនះលើកោះហ្គាំទាំងពីរជើង ក្នុងវគ្គ Qualifiers Playoff ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវឆ្លងទៅវគ្គជម្រុះចុងក្រោយ នៃពានរង្វាន់បាល់ទាត់ទ្វីបអាសុី (AFC Asian Cup China 2023 Qualifiers Final Round) ដែលការប្រកួតនឹងប្ដូរពីការលេងទំរង់ (Home & Away) មកលេងនៅទីតាំងកណ្ដាលវិញ (centralized venues)។
ការប្រកួតវគ្គជម្រុះចុងក្រោយនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៨, ១១, ១៤ ខែមិថុនា ឆ្នាំ២០២២ ក្រោយការចាប់ឆ្នោតចែកពូលជាផ្លូវការ ដែលប្រទេសក្នុងពូលនីមួយៗ អាចដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃពូលខ្លួន។ សម្រាប់កាលបរិច្ឆេទចាប់ពូលនៃវគ្គជម្រុះចុងក្រោយ យើងនឹងជម្រាបជូននៅពេលទទួលបានព័ត៌មានបន្ថែម៕
