អបអរ​! មិត្ត​ស្រី​របស់ CR7 មាន​ផ្ទៃពោះ​កូនភ្លោះ

0

បរទេស​៖ Ronaldo បាន​ធ្វើការ​ប្រកាស​ថា​ខ្លួន និង Georgina Rodriguez ដែល​ជាតិ​មិត្ត​ស្រី​របស់​ខ្លួន គឺ​មានកូន​ភ្លោះ​។ តារា​ម៉ូ​ឌែ​ល Georgina ដែល​មាន​អាយុ ២៧​ឆ្នាំ កំពុង​មាន​ផ្ទៃពោះ ៣​ខែ ជាមួយ​តារា​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម​។ Ronaldo ដែល​មាន​វ័យ ៣៦​ឆ្នាំ គឺជា​ឪពុក​របស់​កូន ៤​នាក់ ដែលមាន Crisitano Jr, កូនភ្លោះ Eva និង Mateo និង Alana Martina ហើយ​ពួក​គេ​គឺ​រស់នៅ​ជាមួយ​គ្នា​។

Ronaldo និង Georgina បាន​ធ្វើការ​បង្ហាញ​នៅ​រូបភាព​ពិនិត្យ​ផ្ទៃពោះ ដោយ​សរសេរ​ចំណងជើង​ថា “​សូម​ប្រកាស​ថា​ពួក​យើង​មានកូន​ភ្លោះ​។ ពួក​យើង គឺ​ពោរពេញ​ទៅ​ដោយ​ក្តី​ស្រឡាញ់​។ ពួក​យើង​ចង់​ជួប​កូន​ទាំង​២​ក្នុង​ពេល​ឆាប់​”​។ កាលពី​ឆ្នាំ​២០១២ Ronaldo បាន​បញ្ជាក់​ខ្លួន​ចង់បាន​កូន​រហូត​ដល់​ទៅ ៧​នាក់​។

ប្រភព៖ The Sun