តារា​ឆ្នើម​របស់ PSG នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត Champions League ទល់​នឹង Leipzig

0

ក្រុម Paris Saint-Germain បាន​បញ្ជាក់​ថា​ខ្សែប្រយុទ្ធ​ឆ្នើម Neymar Jr នឹង​មិន​មាន​វត្ត​មាននៅ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League របស់​ពួក​គេ​ជាមួយ​ក្រុម RB Leipzig របស់​ក្របខ័ណ្ឌ Bundesliga បន្ទាប់​ពីរ​ងរ​បួស​ក្រលៀន​។

ក្លឹ​ប​យក្ស​បារាំង​បាន​បញ្ជាក់​ថា​៖ «Neymar Jr មានការ​ឈឺចាប់​នៅ​ត្រង់​ក្រលៀន​របស់​គាត់ ចាប់តាំងពី​ត្រលប់​មក​ពី​បំពេញ​កាតព្វកិច្ច​អន្តរជាតិ ហើយនឹង​ត្រូវ​ទទួល​ការ​ព្យាបាល​បន្ថែម​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ មុន​ពេល​វិល​ត្រឡប់​មក​ហ្វឹកហាត់​វិញ​»​។

Neymar បាន​វិល​ត្រឡប់​មក PSG វិញ​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​បាន​បង្ហាញមុខ​ឱ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​អំឡុង​ការ​ប្រកួត​ជម្រុះ FIFA World Cup 2022 របស់​ពួក​គេ​។ យោង​តាម​សារព័ត៌មាន​បារាំង Le Parisien បានអោយ​ដឹង​ថា​ខ្សែប្រយុទ្ធ​វ័យ ២៩ ឆ្នាំ​រូប​នេះ​បាន​ចូលរួម​ហ្វឹកហាត់​នៅ​ថ្ងៃ​ច័ន្ទ​មុន​ការ​ប្រកួត Champions League របស់ PSG ទល់​នឹង RB Leipzig ។

បញ្ជាក់​ផង​ដែរ​ថា អវត្តមាន​គួរ​ឱ្យ​កត់សម្គាល់​ផ្សេង​ទៀត​សម្រាប់ PSG នៅ​មុន​ការ​ប្រកួត Champions League រួម​មាន Sergio Ramos ដែល​បន្ត​ហ្វឹកហាត់​ជា​លក្ខណៈ​បុគ្គល និង Leandro Paredes ដែល​ត្រូវ​អវត្តមាន​ដោយសារ​របួស​ភ្លៅ​៕