Chelsea និង Barcelona គួ​ច​ចិត្ត​លើ​ខ្សែការពារ​របស់ Juventus

0

របាយការណ៍​ថ្មី​ៗ​បាន​បង្ហាញ​ថា​ខ្សែការពារ​របស់​ក្រុម Juventus កីឡាករ Matthijs de Ligt អាច​នឹង​ចាក​ចេញពី​ទីក្រុង Turin ដោយ Chelsea និង Barcelona គឺជា​គោលដៅ​ដ៏​មាន​សក្តានុពល​។

ខ្សែការពារ​ហូ​ឡង់​រូប​នេះ​បាន​ចូលរួម​ជាមួយ​ក្រុម​សេះបង្កង់ ក្នុង​ឆ្នាំ ២០១៩ ពី​ក្លិប Ajax ហើយ​បាន​ក្លាយជា​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៃ​បញ្ជី​ឈ្មោះ​របស់​ពួក​គេ​ចាប់តាំងពី​ពេល​នោះ​មក ហើយ​គាត់​បាន​ឈ្នះ​ពានរង្វាន់ Serie A ក្នុង​រដូវ​កាល​ដំបូង​របស់​គាត់​ជាមួយ​ក្រុម Juventus ។

ដោយសារ​តែ​ទម្រង់​លេង​ដ៏​ល្អ​របស់​គាត់ ទើប​ធ្វើ​ឲ្យ​លោក Mino Raiola ដែល​ជា​ភ្នាក់ងារ​ល្បីឈ្មោះ​ម្នាក់ បាន​ធ្វើការ​ទាក់ទង​ជាមួយ​ក្លឹ​ប ដើម្បី​នាំ​កីឡាករ​រូប​នេះ​ចេញពី​ទឹកដី Turin នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​បច្ចុប្បន្ន​។ សម្រាប់​ក្លឹ​ប​ដែល​ចាប់​អរ​ម្ម​ណ៍​លើ Matthijs de Ligt រួម​មាន Chelsea, Manchester City និង Barcelona ។

ក្លឹ​ប​សេះបង្កង់ បាន​ជួប​ការ​លំបាក​កាលពី​រដូវ​កាល​មុន និង​បាន​បាត់បង់​ពានរង្វាន់ Serie A ទៅ​ឲ្យ​ក្រុម Inter Milan ។ ក្រុម Juventus ទើបតែ​វិល​ត្រឡប់​មក​រក​ជ័យ​ជំនះ​វិញ​ខ្លះ ចាប់តាំងពី​ផ្តើម​រដូវ​កាល​មិនសូវ​ល្អ បន្ទាប់​ពី​ការ​ចាកចេញ​របស់ Cristiano Ronaldo៕