Silva បង្ហាញ​ការ​គាំទ្រ​ផ្លូវចិត្ត​ដល់ Neymar ខណៈ​ដែល​…!

0

កីឡាករ Thiago Silva បាន​ផ្តល់​ការ​គាំទ្រ​ផ្នែក​ផ្លូវចិត្ត​ចំពោះ Neymar ដែល​ជា​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​គាត់ និង​មិត្ត​រួម​ក្រុម​ប្រេ​ស៊ី​ល ដែល​កាលពីដើម​ស​ប្តា​ហ៍​នេះ បាន​សារភាព​ថា គាត់​មិនដឹង​ថា​តើ​គាត់​មាន​“ កម្លាំងចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បាល់ទាត់​” យូរ​ប៉ុណ្ណា​ទេ​។

Silva បាន​លេង​ជាមួយ Neymar សម្រាប់ Selecao អស់​រយៈពេល​មួយ​ទស​វត្ស​ហើយ ថែម​ទាំង​បាន​រួម​ក្រុម​ជាមួយ​ខ្សែប្រយុទ្ធ​រូប​នេះ​នៅ Paris Saint-Germain ផង​ដែរ​។ ក្នុង​នាម​ជា​ខ្សែការពារ​កណ្តាល​ដ៏​ល្បី​លើ​ពិភពលោក Silva បាន​និយាយ​ថា គាត់​អាច​ដឹង​ច្បាស់​ពី​អារម្មណ៍​ដែល Neymar កំពុង​មាន និង​ទទួលស្គាល់​ថា វា​ពិតជា​ឈឺចាប់​ណាស់ ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ជា​សាធារណៈ​ថា ជា​ក្មេង​រំ​អ៊ួ​យ​។

ទោះជា​យ៉ាងណា ខ្សែការពារ​រូប​នេះ ប្តេជ្ញា​ផ្តល់​ការ​គាំទ្រ​ជា​សាធារណៈ​ដល់​ជនរួមជាតិ​របស់​គាត់ ដោយ​សង្ឃឹមថា នឹង​ជួយ​គាត់​ឱ្យ​មាន​ស្មារតី​បាល់ទាត់​ឡើង​វិញ​។

គួរ​បញ្ជាក់​ថា សុខភាព​ផ្លូវ​ចិត្តបាន​ក្លាយជា​ការ​សន្ទនា​ដ៏​សំខាន់​មួយ នៅ​ក្នុង​ពិភព​បាល់ទាត់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​កីឡាករ​បាន​ចាប់ផ្តើម​បើកចំហរ​ពី​អារម្មណ៍ និង​ការ​លំបាក​ខាង​ផ្លូវចិត្ត​៕