កីឡាករ Georginio Wijnaldum បានសារភាពថាគាត់មិនសប្បាយចិត្តទាល់តែសោះនៅ Paris Saint-Germain បន្ទាប់ពីការចាប់ផ្តើមដ៏លំបាកនៅប្រទេសបារាំងមួយនេះ។
PSG បានចុះហត្ថលេខាជាមួយតារាហូឡង់ Wijnaldum ក្នុងការផ្ទេរដោយឥតគិតថ្លៃខ្លួន នៅរដូវក្តៅបន្ទាប់ពីគាត់ចាកចេញពី Liverpool។
ខ្សែបម្រើហូឡង់វ័យ ៣០ឆ្នាំរូបនេះ បានដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុមហង្សក្រហមឈ្នះពានរង្វាន់ Champions League និង Premier League ក្រោមការដឹកនាំរបស់លោក Jurgen Klopp ប៉ុន្តែវាមិនដូចការរំពឹកឡើយពេលនៅកីឡដ្ឋាន Parc des Princes នៅដើមរដូវកាល ២០២១-២២ ។
Wijnaldum បានបង្ហាញពីការខកចិត្តរបស់គាត់ ខណៈពេលដែលគាត់កំពុងបំពេញភារកិច្ចអន្តរជាតិជាមួយហូឡង់ ដោយប្រាប់អ្នកយកព័ត៌មានមុនការប្រកួតជម្រុះ World Cup ជាមួយ Gibraltar កាលពីថ្ងៃច័ន្ទថា «ខ្ញុំមិនអាចនិយាយថា ខ្ញុំមិនសូវសប្បាយចិត្តនោះទេ»៕