Real Madrid ត្រៀម​បញ្ចេញ​កី​ឡករ​ម្នាក់​នេះ ដើម្បី​យក​តារា​ឆ្នើម ២​រូប​បន្ថែម​ទៀត

0

ក្រុម Real Madrid ជា​ក្រុម​មួយ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ភាពល្អ​ប្រសើរ​សម្រាប់​បេសកកម្ម​ក្នុង​យុទ្ធនាការ​បច្ចុប្បន្ន​។ លោក Carlo Ancelotti បាន​នាំ​ក្រុម Los Blancos ឡើង​ដល់​កំពូល​តារាង​រួច​ទៅ​ហើយ​បន្ទាប់​ពី​ការ​ប្រកួត ៨ លើក​ដំបូង​នៃ​រដូវ​កាល​នេះ​។

យោង​តាម​គេហទំព័រ The Hard Tackle បានអោយ​ដឹង​ថា​ក្រុម Real Madrid បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ដោះ​លែង​កីឡាករ Eden Hazard ។ បញ្ហា​របស់​កីឡាករ​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ក គឺ​របួស​រ៉ាំរ៉ៃ​ចាប់តាំងពី​ផ្លាស់​ទៅ Santiago Bernabeu ហើយ​ឥឡូវនេះ​វា​ហាក់ដូចជា Los Blancos បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​កាត់​បន្ថយ​ការ​ខាតបង់​ថវិការ​របស់​ពួក​គេ​។

Hazard បាន​ចូលរួម​ជាមួយ Real Madrid ពី Chelsea នៅ​រដូវក្តៅ​ឆ្នាំ ២០១៩ ដើម្បី​ជំនួស Cristiano Ronaldo​។ បញ្ហា​របួស​បាន​យាយី Hazard ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​បង្ហាញខ្លួន​បាន​តិច​បំផុត​ឲ្យ Los Blancos កីឡាករ​សញ្ជាតិ​បែ​ល​ហ្ស៊ិ​ក​រូប​នេះ​រកបាន​តែ ៥​គ្រាប់​ប៉ុណ្ណោះ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បាន ៩​ដង​ពី​ការ​បង្ហាញខ្លួន​ចំនួន ៥១​លើក​នៅ​ក្នុង​ការ​ប្រកួត​ទាំងអស់​សម្រាប់​ក្រុម​អធិរាជ​ស​។

Los Blancos មាន​គម្រោង​បន្ថែម Kylian Mbappe និង Erling Haaland ទៅ​ក្នុង​បញ្ជី​ឈ្មោះ​របស់​ពួក​គេ​នៅ​ឆ្នាំ​ក្រោយ មាន​ន័យ​ថា Hazard នឹង​លើស​តម្រូវការ​។ ក្រុម​យក្ស​នៅ La Liga ចង់​បញ្ចប់​ការ​ស្នាក់​នៅ​របស់​គាត់​នៅ Santiago Bernabeu នៅ​ក្នុង​ទីផ្សា​ដោះ​ដូរ​កីឡាករ​ខែមករា​ខាង​មុខ​នេះ​៕