អតីត​អ្នកចាំទី Paraguay ថា Lionel Messi និង Diego Maradona គឺ​ខុស​គ្នា

0

ការ​ជជែក​ដេញដោល​រវាង Lionel Messi និង Diego Maradona គឺជា​ប្រធានបទ​ក្តៅ​បំផុត​មួយ​នៅ​ក្នុង​ពិភព​បាល់ទាត់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

អតីត​អ្នកចាំទី​ប៉ា​រ៉ា​ហ្គា​យ​លោក Jose Luis Chilavert បាន​ផ្តល់​គំនិត​បែប​សុទិដ្ឋិនិយម​ចំពោះ​ខ្សែប្រយុទ្ធ Paris Saint-Germain ថា​៖ «​ខ្ញុំ​អាច​បញ្ឈប់ Messi បាន​តែ​ក្នុង Playstation ប៉ុណ្ណោះ គឺ​ខ្ញុំ​បិទ​វា​ចោល ហើយ​ឈប់​លេង​»​។ «​នៅ​អា​ហ្ស​ង់​ទី​ន​មនុស្ស​ជា​ច្រើន​បាន​គិត​ថា Maradona ល្អ​ជាង Messi ប៉ុន្តែ​សម្រាប់​ខ្ញុំ Maradona យើង​អាច​ទាយ​ទុកជា​មុន​បាន ហើយ​សម្រាប់ Messi មិន​អាច​ទាយ​ទុកជា​មុន​បាន​ទេ នោះ​គឺជា​ភាព​ខុស​គ្នា​»​។

បុរស​វ័យ ៥៦​ឆ្នាំ​រូប​នេះ​បន្ថែម​ថា​៖ «Lionel មាន​បាល់​ជាប់​នឹង​ជើង គាត់​លេង​បែប​ធម្មជាតិ ហើយ​បើ​ត្រូវ​ប្រឈម​មុខជា​មួយ​គាត់ អ្នក​អ្នក​មិនដឹង​ថា​ត្រូវរ​ត់ទៅ​ណា​ដើម្បី​បិទ​គាត់ ព្រោះ​អ្នកដឹង​ថា​វា​តែងតែមាន​បច្ចេកទេស​ថ្មី​រហូត​សម្រាប់​កីឡាករ​ម្នាក់​នេះ​»​។ «​នៅ​ពេល​ដែល Messi នឹង​ទាត់​បាល់ free-kick ខ្ញុំ​ត្រូវ​ព្យាយាម​ទាយ​វា ដើម្បី​សង្គ្រោះ​បាល់ ប៉ុន្តែ​នៅ​ពេល Maradona ទាត់ ជា​ឧទាហរណ៍​នៅ​ពេល​ដែល​ខ្ញុំ​ត្រូវ​ប្រឈម​មុខ​ជាមួយនឹង​គាត់ ខ្ញុំ​អាច​ស្មាន​ដឹង​ថា​គាត់​នឹង​ទាត់​ទៅ​ខាង​ណា ហើយ​ភាគរយ​ច្រើន​ដែល​ខ្ញុំ​អាច​រក្សារ​សំ​ណាស់​ទី​បាន​ពី​ការ​ទាត់​របស់​គាត់​»៕