Juventus នឹង​អវត្តមាន​កីឡាករ​សំខាន់ ២​រូប​ក្នុង​ការ​ប្រកួត​ទល់​នឹង Chelsea

0

កីឡាករ Paulo Dybala នឹង​ខកខាន​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League របស់​ក្រុម Juventus ជាមួយ​ក្រុម​តោ​ខៀវ Chelsea បន្ទាប់​ពី​ប៉ះ​ជាមួយ Sampdoria រង​របួស​ភ្លៅ ខណៈ​ដែល​លោក Massimiliano Allegri បាន​បញ្ជាក់​ថា Alvaro Morata ក៏​ត្រូវ​អវត្តមាន​ផង​ដែរ​។

Dybala បាន​ចាប់ផ្តើម​ជា​ប្រធាន​ក្រុម​នៅ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ក្របខ័ណ្ឌ Serie A របស់ Juve ហើយ​រកបាន ១​គ្រាប់​ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​នៅ​នាទី​ទី ១០ ក្នុង​ជ័យ​ជំនះ ៣-២ នៅ​កីឡដ្ឋាន Allianz​។

ទោះ​យ៉ាងណា កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​ត្រូវ​បាន​ប្តូរ​ចេញ​បន្ទាប់​ពី​មាន​របួស​សាច់ដុំ​ដែល​ធ្វើ​ឱ្យ​លោក Allegri ខ្វះ​ជម្រើស​ក្នុង​ការ​វាយលុក មុន​ពេល​ក្រុម​របស់​គាត់​ត្រលប់​ទៅ​ប្រកួត​ក្របខ័ណ្ឌ Champions League នៅ​ពាក់កណ្តាល​ស​ប្តា​ហ៍​៕